ខេត្តបាសាន Monday, September 18, 2023
ខេត្តបាសាន ស្ថិតនៅតំបន់ទួលបាសានបច្ចុប្បន្ន នៅក្នុង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដែលមានប្រាសាទនៅទីតាំងនោះគឺ ប្រាសាទព្រះធាតុទួលបាសាន។ ខេត្តនេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាគ្រងរាជ្យនៅទីនោះគឺ
១- ព្រះបាទពញាយ៉ាត ១៣៩៤-១៤៦៣ ទ្រង់បានមកករទ័ពនៅទីនេះរយៈពេល៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីសៀម ក្រោយមកក៍មកតាំងរាជវាំងនៅទីនេះ១រយៈ រួចក៍មកតាំងរាជវាំងនៅចតុមុខភ្នំពេញសព្វថ្ងៃ។
៣- ព្រះបាទស្រីសុគន្ធបទ ១៥០៤-១៥១២ ជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាត ក៏មកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី ដោយទុកឲ្យព្រះអនុចមហាឧបរាជ អង្គចន្ទគង់នៅគ្រប់គ្រងរាជវាំចតុមុខ។
៤- ព្រះបាទរាមាជើងព្រៃ ១៥៩៣-១៥៩៦ ជាក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីសៀមមកវិញ ដោយក្រុងលង្វែកត្រូវសៀមដុតបំផ្លាញខ្ទេចអស់ ទ្រងក៍មកគង់នៅរាជរាំងទួលបាសាន ហើយក៍សុគតនៅទីនេះដែរ។
៥- គ.ស ១៥៩៦-១៦០៣ មានស្តេច៣អង្គគង់នៅរាជវាំងទួលបាសាន គឺទី១ អង្គតន់ទី១ -ទី២ អង្គអន និងទី៣សម្តេចកែវាពញាញោម (អន+ញោម)ជាស្តេចចោម្សៀត។
៦- ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨ជាក្សត្រដែលទទួលការគោរពស្រឡាញចូលចិត្តពីប្រជារាស្គ្រ នៅពេលសៀមវាយចូលក្រុងលង្វែកព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងចោសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទ្រង់ក៍ត្រូវសៀមចាប់ជាឈ្លើយសឹកហើយបញ្ជូលទៅប្រទេសវា។ក្រោយមកព្រះមហាទេវីក្សត្រីជាព្រះអយ្យកាបានសូមអង្វរព្រះចៅក្រុងសៀមសូមយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរវិញ ព្រះចៅក្រុងសៀមក៍យល់ព្រមដោយគឹតថាអាចប្រើក្សត្រអង្គនេះជាកូនអុក តែខុសបំនងស្រឡះ។ព្រះបាទស្រីសុរិយោបណ៍បានមកគ្រងរាជដោយគង់នៅរាជវាំងទួលបាសាន ហើ្យក៍បានភ្ជាប់ទំនាក់ទំនងនឹងក្រុងវ៉េនគរអណ្ណាមដើម្បីសងសឹកនឹងនគរសៀមដែលបានវាយកំទេចក្រុងលង្វែក។
ឧញ៉ាពិជ័យនាគ ជាមន្ត្រីនៅខេត្តបាសាននេះ។
0 comment
tag:
#History